ភ្នំពេញ៖ តម្លៃសម្ភារៈសំណង់ស្ទើរគ្រប់ប្រភេទ នៅតាមទីផ្សារកម្ពុជា មានការប្រែប្រួលបន្តិចបន្តូច ខណៈតម្លៃសម្ភារៈការិយាល័យ គ្រឿងសង្ហារិម និងគ្រឿងអេឡិចត្រូនិកស្ថិតក្នុងសភាពទ្រឹង។
តម្លៃមុខទំនិញទាំងនេះ ត្រូវបានបង្ហាញនៅក្នុងទិន្នន័យជាផ្លូវការ របស់អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងខែសីហា ឆ្នាំ២០២០ នេះ។