ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្ដម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដែលជាសហប្រធានកិច្ចប្រជុំជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ (3rd Mekong-Lancang Cooperation Summit) ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Video Conference) នាព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ នៅវិមានសន្តិភាព។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
Home ព័ត៌មានជាតិ សម្ដេចតេជោ នឹងអញ្ជើញចូលរួមប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម »